(កូរ៉េ)៖ អ្នកគាំទ្រជាច្រើនកំពុងតែមានមន្ទិលជុំវិញការស្លាប់ របស់តារាកូរ៉េស្រី Sulli ថាប្រហែលជាអាចនឹងមានរឿងអ្វីផ្សេងនៅពីក្រោយ ទោះបីជាប៉ូលីសបានបង្ហាញថា នាង​ចងកសម្លាប់ខ្លួនក្នុងផ្ទះ ដោយសារជំងឺបាក់ទឹកចិត្តក្តី។ ហេតុនេះហើយ ដើម្បីឲ្យអស់ការសង្ស័យ ប៉ូលីសក៏បានស្នើរសុំដីកាធ្វើកោសល្យវិច័យ លើសាកសពរបស់ Sulli ជាថ្មី ខណៈលទ្ធផលបឋមនៃការស៉ើបអង្កេត ត្រូវបានបញ្ជាក់ថា មិនមានសញ្ញាឃាតកម្មនៃការសម្លាប់នោះទេ។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ប៉ូលីសនៅតំបន់ Seongnam បានចាប់ផ្តើមធ្វើកោសល្យវិច័យកាល ពីព្រឹកម៉ោង ៩ ដល់ ១១ (ម៉ោងក្នុង​ប្រទេស​កូរ៉េ)។ ការធ្វើកោសល្យវិច័យនេះ​ គឺធ្វើឡើងនៅពីវិទ្យា​ស្ថាន​ជាតិ​វិទ្យាសាស្ត្រ​ស៊ើបអង្កេត។ លទ្ធផល​នៃការធ្វើកោសល្យវិច័យ ជំហានដំបូងបានបញ្ជាក់ថា មិន​មាន​ស្លាកស្នាម ឬប្រើកម្លាំង​ណាមួយពីខាងក្រៅឡើយ។

យើងតាមមតិដែលដកស្រង់ពីអ្នកជិតស្និតនឹង Sulli បានលើកឡើងអំពីរោគសញ្ញា​នៃជំងឺ​បាក់​ទឹក​ចិត្តរបស់​​នាង ក៏ជា​ការចោទប្រកាន់ផ្នែក​ព្រហ្មទណ្ឌ​ផ្សេងទៀតដែរ។ ក្រៅពីនោះ ប៉ូលីស​ជឿជាក់ថា ការ​​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​របស់ Sulli គឺដើមហេតុ។ ដោយឡែក ប៉ូលីសបាន​ចំណាយ​ពេល ក្នុងការពិនិត្យលទ្ធផល​នៃការធ្វើតេស្ត​គ្រឿងញៀន នេះក៏ដូចជា​ការ​បង្ហាញ​ឃើញ​ច្បាស់​លាស់​មួយ​ផ្សេងទៀត​ដែរ ពីការធ្វើ​កោសល្យវិច័យ។

គួរជម្រាបថា ទាក់ទងនឹងការ​កោសល្យវិច័យ​នេះ ខាងប៉ូលីសប៉ុស្ដិ៍ Seongnam បានស្នើសុំដីកាធ្វើកោសល្យវិច័យ​លើ Sulli រួចមកហើយ ដូច្នេះប៉ូលីសអាចនឹង​បន្តការ​ស៊ើប​អង្កេតជាបន្តទៀត ព្រោះមានការយល់ព្រម​ពីសមាជិក​គ្រួសារ Sulli៕

Advertising