(ភ្នំពេញ)៖ កញ្ញា ណាណៃ គឺជាតារាចម្រៀងស្រីមួយរូបក្នុងផលិតកម្ម Zone ដែលបច្ចុប្បន្នកំពុងមានប្រជាប្រិយភាព និងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ តារាស្រីរូបនេះ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីកំដរអារម្មណ៍ទស្សនិកជន ក្នុងចំណោមចម្រៀងទាំងនោះ​គឺមានទាំងបទប្រភេទមនោសញ្ចេតនា ស្នេហាកម្សត់ និងបទញាក់កន្ត្រាក់អារម្មណ៍ជាដើម។ យ៉ាងណាមិញ ទំរាំមកដល់ចំណុចនេះ តើណាណៃ បានឆ្លងកាត់អ្វីខ្លះ? ចម្ងល់ទាំងនេះ នាងនឹងមកបង្ហាញទស្សនិកជន ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

កញ្ញា ណាណៃ ត្រូវបានមហាជនសង្កេតឃើញថានាងតែងតែបង្ហាញវត្តមាន ច្រៀងក្នុងកម្មវិធីតូចធំនានា ជាពិសេសគឺកម្មវិធីប្រគំតន្រ្តី តាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន ដែលធ្វើឲ្យប្រជាប្រិយភាព របស់នាងហក់ឡើងខ្ពស់ គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ នាងក៏បានថតបទចម្រៀងជា MV បានជាច្រើនបទផងដែរ ក្នុងផលិតកម្ម Zone ដូចជាបទ៖ ព្រៃវែងរឿងខ្ញុំ, ប្រុសសាវ៉ាចេញឲ្យឆ្ងាយ និងបទចម្រៀងជាច្រើនទៀតផងដែរ។

ទន្ទឹមគ្នានេះ រាល់ចម្ងល់ខាងលើ ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើនទៀត ណាណៃ នឹងមកបង្ហាញប្រាប់ទស្ស និកជនឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ កម្មវិធីនេះ «អាថ៌កំបាំង ក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕

Advertising