(ក្រុងឡុងដ៍)៖ កីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក Ronnie O’Sullivan បានជ្រុះចេញពីពានរង្វាន់ English Open 2019 ដ៏លឿនបំផុត ក្រោមកណ្តាប់ដៃរបស់កីឡាករចិន Mei Xiwen នៅក្នុងទីក្រុង Crawley នៃប្រទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

អតីតម្ចាស់ជើងឯកពិភពលោក ៥សម័យកាល O’Sullivan រកបានដល់ទៅ ១៣៤ពិន្ទុ ដើម្បីធ្វើការនាំមុខកីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ៧០ ពិភពលោក ក្នុងលទ្ធផល ៣-២សិត នៅឯទីលាន K2 Leisure Centre មុនពេលត្រូវបាន Mei បើកការវាយបកយកជ័យជម្នះពីការរកបានពី ៥២ ទៅ ៧១ពិន្ទុ ដើម្បីកក់កៅអី១ ឡើងទៅវគ្គ ៨នាក់ចុងក្រោយ។

យ៉ាងណាមិញនេះ វាបានក្លាយជាបរាជ័យលើកទី១ សម្រាប់កីឡាករអង់គ្លេស វ័យ៤៣ឆ្នាំ Ronnie គិតចាប់តាំងពីបានជ្រុះចេញពីពានរង្វាន់ World Championship ក្នុងជុំទី១ កាលខែមេសា ឆ្នាំ២០១៩។ Ronnie រកបានជ័យជម្នះតែ ១ប្រកួតប៉ុណ្ណោះទៅលើកីឡាករ Jamie O’Neill កាលពីថ្ងៃចន្ទបើកឆាក៕

Advertising