(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ ត្រូវគេចោទថាពុករលួយ ក្រោយជ្រើសរើសក្លឹបវាយកូនហ្គោលផ្ទាល់ខ្លួន ជាកន្លែងរៀបចំកិច្ចប្រជុំ G7

២៖ ការវាយប្រយុទ្ធគ្នាដ៏សាហាវផ្ទុះឡើង ក្រោយប៉ូលិសម៉ិចស៊ីកូ ព្យាយាមចាប់ខ្លួនកូនប្រុសស្ដេចគ្រឿងញៀន El Chapo។

៣៖ ទីបំផុតប្រធានគណបក្ស Future Forward នៅថៃ ដែលមានទំនោរប្រឆាំងរបបយោធានិយម ឡើងស្រាយបំភ្លឺនៅតុលាការ។

៤៖ ស្រីលង្ការសម្ពោធបើកព្រលានយន្តហោះអន្តរជាតិទី៣ នៅភាគខាងជើងប្រទេស។

៥៖ គម្រោងបង្កើតបណ្តាញផ្កាយរណបរបស់ក្រុមហ៊ុន SpaceX អាចនឹងកើនចំនួនផ្កាយរណបដល់៤២,០០០គ្រឿង។

៦៖ តួកគីយល់ព្រមផ្អាកប្រតិបត្តិការយោធាវាយលុក តំបន់ភាគខាងជើងស៊ីរី។

៧៖ រដ្ឋមន្រ្តីថាមពលអាមេរិក លោក Perry Says ត្រៀមលាលែងពីតំណែង។

Advertising