(ហ្សាការតា)៖ លោក ចូកូ វីដូដូ (Joko Widodo) បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីជាលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០១៤។ លោកបានជាប់ឆ្នោតជាថ្មីម្ដងទៀត ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ហើយ នៅថ្ងៃអាទិត្យ ទី២០ ខែតុលាឆាប់ៗខាងមុខនេះគឺជាពេលដែលលោក វីដូដូ ត្រូវចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតី សម្រាប់អាណត្តិទី២ជាប់ៗគ្នារបស់លោកជាផ្លូវការ។

* តើលោក វីដូដូ គឺជានរណា?

លោក ចូកូ វីដូដូ ឬគេស្គាល់ជាទូទៅថា Jokowi កើតនៅឆ្នាំ១៩៦១ ក្នុងទីក្រុង Solo ឬ Surakarta ស្ថិតនៅភាគកណ្ដាលនៃ កោះជ្វា និងមានឪពុកជាអ្នកលក់គ្រឿងសង្ហារឹម។ លោកបានចាប់អាជីពជាអ្នកនយោបាយជាមួយគណបក្សប្រជាធិបតេយ្យ ឥណ្ឌូណេស៊ី នៃការតស៊ូ (PDIP) ដោយផ្ដើមការងារដំបូងជាអភិបាលក្រុង Solo នៅឆ្នាំ២០០៥។ បន្ទាប់មកទៀត លោក វីដូដូ បានជាប់ឆ្នោតជាអភិបាលក្រុងហ្សាកាតាពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ជាពេលដែលលោកបានសម្រេចចិត្តចូលរួមឈរឈ្មោះ ប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី។

លោក វីដូដូ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនឥណ្ឌូណេស៊ី កំឡុងធ្វើយុទ្ធនាការឃោសនាជាមួយការដាក់ចេញ នូវគោលនយោបាយប្រឆាំងអំពើពុករលួយ កាត់បន្ថយភាពក្រីក្រ ជំរុញការវិនិយោគនៅក្នុងវិស័យអប់រំ និងបង្កើនការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការរៀបចំអភិបាលកិច្ចជាដើម។ លោក វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីជាលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០១៤ និងស្បថចូលកាន់តំណែងជាផ្លូវការនៅខែតុលា ឆ្នាំ២០១៤។ មិនតែប៉ុណ្ណោះ លោកបានជាប់ឆ្នោត ជាថ្មីម្ដងទៀត ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ហើយនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆាប់ៗខាងមុខនេះគឺជាពេលដែលលោកជាប្រធានាធិបតីសម្រាប់ អាណត្តិទី២ជាប់ៗគ្នា របស់លោកជាផ្លូវការ។

* កុមារភាព និងការអប់រំ

លោក ចូកូ វីដូដូ កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦១ ក្នុងទីក្រុងSolo ឬ Surakarta ស្ថិតនៅភាគកណ្ដាលនៃកោះជ្វា។ លោកមានប្អូនស្រីបីនាក់ ហើយកាលពីនៅកុមារភាព លោក និងគ្រូសារបានរស់នៅក្នុងអគារអាណាធិបតេយ្យខុសច្បាប់ មួយកន្លែងជាទីដែលលោក និងគ្រួសារត្រូវបានអាជ្ញាធរបណ្ដេញចេញ ឱ្យទៅរស់នៅកន្លែងថ្មី។ លោក វីដូដូ ទទួលបាន ការអប់រំនៅសាលាបឋមសិក្សា State Primary School 111 ហើយពេលនៅរៀនគឺលោកក៏ធ្វើការបណ្ដើរផងដែរដើម្បី រកកម្រៃខ្លះផ្គត់ផ្គង់ការសិក្សារបស់លោក។

ក្រោយមកទៀត ពេលបញ្ចប់ថ្នាក់វិទ្យាល័យ លោកបានចុះឈ្មោះចូលរៀនថ្នាក់មហាវិទ្យាល័យរុក្ខប្រម៉ាញ់
នៅឯសាកលវិទ្យាល័យ Gadjah Mada ជាទីដែលលោកបានសិក្សាពីរចនាសម្ព័ន្ធព្រៃឈើ និងបច្ចេកវិទ្យាដំាដុះ ហើយលោកបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៨៥៕

ប្រភព៖ BBC

Advertising