(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំសភាកន្លងទៅ បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងច្បាស់ ពាក់ព័ន្ធបញ្ហាកូសាំស៊ីន ឬកម្ពុជាក្រោម ដែលបានបាត់ទៅក្នុងដីប្រទេសវៀតណាម តាំងពីអតីតកាលដ៏យូរលង់ណាស់មកហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះដែនដីកូសាំស៊ីន គឺជាទឹកដីរបស់អាណានិគមនិយមបារាំង ហើយរដ្ឋបាលអាណាព្យាបាលបារាំង នៅកម្ពុជា គ្រាន់តែជារដ្ឋបាលចំណុះឲ្យទេសាភិបាលនៅកូសាំស៊ីនប៉ុណ្ណោះ។

ព្រំដែនរវាងកម្ពុជា និងកូសាំស៊ីន ត្រូវបានកំណត់ឡើងតាមសេចក្ដីសម្រេច ស្ដីពីការកំណត់ព្រំដែន នៅឆ្នាំ១៨៧០ និងអនុសញ្ញាកំណត់ព្រំដែន ឆ្នាំ១៨៧៣ រវាងព្រះមហាក្សត្រ ព្រះបាទនរោត្តម ជាមួយទេសាភិបាលកូសាំស៊ីន ថែមទាំងបានបោះបង្គោលព្រំដែនលើដីបានចំនួន១២៤បង្គោលទៀតផង៕

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលពន្យល់លើបញ្ហានេះ៖

Advertising