(ភ្នំពេញ)៖ ក្រុម SmallWorld SmallBand ឬក្រុមតូច(SWSB) ជាក្រុមតន្រ្តីឈានមុខគេមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការបង្កើតស្ទីលថ្មីៗនៃតន្រ្តីប៉ុប របស់កម្ពុជា បានប្រកាសចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅល្ងាចថ្ងៃច័ន្ទនេះនៅ Smart Shop សាខាព្រះមុនីវង្ស។

អាល់ប៊ុមដែលមានចំណងជើងថា SmallWorld SmallBand មានបទចម្រៀងថ្មីៗចំនួន ១២បទ ហើយបទចម្រៀងចំនួន ៦បទដំបូង អាចស្វែងរកបានតាមរយៈកម្មវិធី Pleng by Smart ដែលជាកម្មវិធីតន្រ្តីអនឡាញឈានមុខគេនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

អ្នកគាំទ្រអាចរីករាយនឹងបទចម្រៀងចំនួន ៦បទ ផ្សេងទៀតតាមរយៈការសម្ដែងផ្ទាល់នៃការប្រគំុតន្រ្តីរបស់ក្រុមតូច (SWSB) នាពេលខាងមុខនេះ។ បទចម្រៀងក្នុងអាល់ប៊ុមទាំងអស់នឹងចេញនៅខែមករា ឆ្នាំ២០២០ ។

ក្រុមតន្រ្តីនេះដឹកនាំដោយលោក រៀម សុភីរម្យ អ្នកលេងហ្គីតាបាស ដោយមានអ្នកចម្រៀងនាំមុខកញ្ញា រិទ្ធី លម្អកេសរ អ្នកលេងហ្គីតា លោក ម៉ម ពេជ្ជរិទ្ធ និង អ្នកលេងស្គរលោក ដេវិដ សុភីរ៉ុង ដែលបានចំណាយពេលបង្កើតអាល់ប៊ុមនេះអស់រយៈពេល១៥ ខែមកហើយ ដោយមាន លោក ពេជ្ជរិទ្ធ និង កញ្ញា កេសរ ជាអ្នកនិពន្ធបទចម្រៀង និងស្វែងរកវិធី ដើម្បីបង្កើតស្ទីលតន្រ្តីថ្មីៗ។
កញ្ញា កេសរ បាននិយាយថា៖ «ការចេញអាល់ប៊ុមនេះគឺជាឱកាសដ៏សំខាន់មួយក្នុងអាជីពជាតន្រ្តីកររបស់ពួកយើង ដែលយើងបានរង់ចាំយូរមកហើយ ហើយយើងពិតជារំភើបដោយបានចែករំលែកអាល់ប៊ុមមួយនេះ ជាមួយអ្នកគាំទ្ររបស់យើងនៅឆ្នាំនេះ។ បំណងប្រាថ្នារបស់ពួកយើងគឺនាំយកស្ទីលតន្ត្រីថ្មីៗសម្រាប់ទស្សនិកជនជាច្រើន នៅកម្ពុជា។យើងនឹងបន្តព្យាយាមសម្រេចក្តីសុបិន្តនេះ ហើយសង្ឃឹមថានឹងនាំយកតន្ត្រីនេះទៅកាន់ទស្សនិកជនអន្តរជាតិនាពេលអនាគត»។

ក្រុមតន្ត្រី SmallWorld SmallBand ល្បីក្នុងការនិពន្ធបទចម្រៀងដែលមានខ្លឹមសារនិងសាច់រឿង ព្រមទាំងផ្ដល់អត្តសញ្ញាណថ្មីដល់តន្រ្តីរបស់កម្ពុជា។

ចាប់តាំងពីចេញបទចម្រៀងបុណ្យភូមិ បទចម្រៀង Love9 បទចម្រៀងកីឡាបទចម្រៀង ទង់ជាតិខ្មែរ និង អាល់ប៊ុមចម្រៀងដំបូងបង្អស់របស់ពួកគេដែលមានចំណងជើងថា ‘2x5’ ពួកគេបានបង្កើតប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រលាញ់ និងអ្នកគាំទ្រតន្ត្រីកម្ពុជា។

លោក ពេជ្ជរិទ្ធ «អាល់ប៊ុមលើកទី ២ របស់យើងគឺមានខ្លឹមសារជ្រៅជ្រះ និងនិយាយអំពីសាច់រឿងរបស់ពួកយើង។យើងប្រាកដក្នុងចិត្តថានឹងមានមនុស្សដ៏ទៃទៀតអាចសារភ្ជាប់ទៅនឹងសាច់រឿងរបស់ពួកគេជាមួយអាល់ប៊ុមចម្រៀងនេះ។ អាលប៊ុមនេះនិយាយអំពីក្ដីស្រលាញ់ ជីវិត និងទំនួលខុសត្រូវ។ និយាយឲ្យខ្លី អាល់ប៊ុមនេះនិយាយអំពីការធំដឹងក្ដី»

ដើម្បីក្លាយជាមនុស្សដំបូងស្តាប់បទចម្រៀងថ្មីៗរបស់ក្រុមតន្រ្តី SWSB អ្នកអាចទាញយកកម្មវិធី Pleng by Smart ដែលមាននៅក្នុង Apple App Store និង Google Play Store។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាន៍ថា៖«ក្រុមហ៊ុន Smart គឺជាអ្នកគាំទ្រដ៏ធំបំផុត និងអ្នកកោតសរសើរបំផុតដល់ក្រុម SWSB តាំងពីដំបូងមកម្លេះ ហើយយើងមានមោទនភាពដែលបានឃើញដំណើរជោគជ័យរបស់ពួកគេ។ យើងតែងតែមានភាពរួចរាល់ជានិច្ចក្នុងការគាំទ្រសិល្បករកម្ពុជា ហើយយើងជឿជាក់ថាក្រុម SWSB មិនត្រឹមតែនឹងអាចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏នឹងទទួលបានជោគជ័យក្នុងឆាកអន្តរជាតិផងដែរ»។

សម្រាប់អ្នកប្រើប្រាស់ Pleng by Smart Pro អ្នកអាចទទួលបានសំបុត្រការប្រគំតន្រ្ដីរបស់ ក្រុមតូចមិនគិតថ្លៃ ចំណែកឯអ្នកដែលមិនប្រើប្រាស់កម្មវិធី Pleng by Smart Pro អ្នកអាចទិញសំបុត្រដែលមានតម្លៃ ៣ដុល្លារ។ អ្នកអាចទទួលយកសំបុត្របាននៅតាមសាខា Smart Shop មួយចំនួនពីថ្ងៃទី១៩ ដែលរួមមាន Smart Shop ព្រះមុនីវង្ស Smart Shop កោះពេជ្រ Smart Shop អេអន ភ្នំពេញ Smart Shop អេអន សែខ សុខ និង Smart Shop ធីខេ អេវេណូ។

កម្មវិធី Pleng by Smart ត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈឆ្នាំ ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់។

លើសពីនេះទៀត ការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀងដោយគ្មានដែនកំណត់សម្រាប់ការស្ដាប់ក្រៅបណ្ដាញអនឡាញ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរី ឬក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុផងដែរ ដោយគ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម។ កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music៕

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី Pleng by Smart, សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Pleng by Smart តាមរយៈ www.facebook.com /PlengBySmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh 

Advertising