(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋឆែក។

ទស្សនកិច្ចផ្លូវការ ប្រកបដោយជោគជ័យ របស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋឆែក បានធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៩។ អំឡុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបប្រជុំទ្វេភាគីជាមួយលោក អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរមកហើយ ដែលបានកសាងឡើងដោយមេដឹកនាំកំពូលនៃប្រទេសទាំងពីរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖

Advertising