(ភ្នំពេញ)៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ SingMeng Telemedia បានក្លាយជាអ្នកផ្គត់ផ្គង់សេវាកម្មទូរទស្សន៍ដ៏ធំមួយនៅកម្ពុជា ដោយក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើគម្រោងអចលនទ្រព្យ និងផ្តល់សេវាកម្មសម្រាប់អ្នកប្រើប្រាស់ឯកជនដែរ ដែលជាក់ស្តែង SingMeng បានបើកដាក់ឱ្យដំណើរការប៉ុស្តិ៍ទូរទស្សន៍ថ្មីមួយទៀតហើយ គឺប៉ុស្តិ៍ Warner ដែលមានជាលើកដំបូងនៅកម្ពុជា។

SingMeng TV គឺជាសេវាកម្មទូរទស្សន៍ដំបូងគេបង្អស់ ដែលដំណើរការដោយផ្ទាល់ជាមួយអ៊ីនធើណិតខ្សែកាប្លិ៍អុបទិក។ ទូរទស្សន៍ជំនាន់ថ្មីនេះផ្តល់នូវភាពងាយស្រួលនឹងមុខងារជាច្រើនដល់អ្នកប្រើប្រាស់ ដែលមានលក្ខណៈពិសេសៗដូចជា កំរិតរូបភាពទូរទស្សន៍ HD ពិតៗ, ប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ជាង១០០, ភាពយន្ត នឹងរឿងភាគរាប់រយតាមតំរូវការ, ប្រព័ន្ធកម្មវិធីផ្លាស់ប្តូរពេលវេលា (អាចត្រឡប់ទៅមើលការផ្សាយកន្លងផុតទៅបាន), ចូលប្រើ YouTube, YouKu នឹង iQIY Apps , អន្តរកម្មវិចារណញាណនិងពហុភាសា។
SingMeng TV ជាបច្ចេកវិទ្យាចុងក្រោយបំផុត ដែលបានផ្តល់ជូនបទពិសោធន៍ និងភាពងាយស្រួលនៅលើទីផ្សារ។ សព្វថ្ងៃ SingMeng TV ផ្តល់ជូនប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ចំនួន១០៩ រួមបញ្ចូលប៉ុស្តិ៍ទូរទស្សន៍ខ្មែរចំនួន ២១ប៉ុស្តិ៍ ចិនចំនួន ៣៣ប៉ុស្តិ៍ អន្តរជាតិចំនួន៥៣ និងប៉ុស្តិ៍លេងល្បែងចំនួន៣។ បន្ទាប់ពីមានលទ្ធភាពផ្តល់ជូនប៉ុស្តិ៍បណ្តាញទូរទស្សន៍ផ្សាយបន្តផ្ទាល់ជាភាសាខ្មែរទាំងអស់ ក្រុមហ៊ុនបានសំរេចចិត្តបន្តវិនិយោគលើតំបន់នេះ និងផ្តល់ជូននូវមាតិកាទូទាំងពិភពលោកផ្តាច់មុខផងដែរ។

ក្នុងរយៈពេលមិនដល់ ៣ឆ្នាំផង ក្រុមហ៊ុនបានបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួន ក៏ដូចជាប៉ុស្តិ៍សំខាន់ៗជាច្រើនដូចជា Fox Movies Premium, Fox Sports, Discovery ឬ Natural Geographic ជាដើម។ Warner TV តំណាងឱ្យជំហានថ្មីនៅក្នុងទិសដៅនេះ ដែលជាលើកដំបូងឆានែលនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកម្ពុជា ដែលមានគោលដៅតែមួយគត់ គឺផ្តល់ជូននូវការកម្សាន្តដ៏ល្អបំផុតដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់នៅកម្ពុជា។

Warner TV ផ្តល់ឱ្យអ្នកទស្សនានៅប្រទេសកម្ពុជានូវឱកាសដើម្បីចូលទៅក្នុងវា ជាមួយនឹងការលាយបញ្ចូលគ្នានៃខ្សែភាពយន្តភាគទូរទស្សន៍ និងខ្សែភាពយន្ត ដែលមិនធ្លាប់មានពីមុនមក។ វាជាបណ្តុំនៃកម្មសិទ្ធិបញ្ញាដ៏មានប្រជាប្រិយភាពក្នុងពិភពលោក និងសិទ្ធិផ្តាច់មុខក្នុងការផ្តល់ជូននូវខ្សែភាពយន្ត និងការនិយមចូលចិត្តរបស់អ្នកគាំទ្រលើប្រភេទរឿងវាយបាញ់ប្រហា រឿងកំប្លែង និងខ្សែភាពយន្តភាគ៕

Advertising