(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់ និងសិស្សសាលារស់នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយជាសម្ភារសិក្សា សម្ភារប្រើប្រាស់ និងការពិនិត្យសុខភាពជូនដោយឥតគិតថ្លៃពីយុទ្ធនាការ «Paint Siem Reap Red»

យុទ្ធនាការ «Paint Siem Reap Red» ជាយុទ្ធនាការរៀបចំឡើងដោយ ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត AIA Cambodia ដោយក្នុងនោះក្រុមហ៊ុន AIA Cambodia មានការចែកជូននូវអំណោយជាច្រើន ដល់ប្រជាពលរដ្ឋ និងសិស្សសាលាក្នុងខេត្តសៀមរាប ដោយទទួលបាននូវកាតាបសិក្សា និងឆ័ត្ររាប់ពាន់ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ព្រមទាំងកាដូជាច្រើនទៀត។

លើសពីនេះប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបានការពិនិត្យសុខភាព ដោយឥតគិតថ្លៃលើ តម្រងនោម និងលំពែង ព្រមទាំងទទួលបានកាបូបដ៏ស្រស់ស្អាតមួយទៀត។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពល្អ។

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) ជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (AIA) ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេលើពិភពលោក។

AIA Cambodia បានផ្តល់ជូនដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែងរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។ AIA Cambodia ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ៕

Advertising