(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥២នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន៣១នាក់ និងប្រើប្រាស់១១ករណី ឃាត់ខ្លួន២១នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,៨០១ករណី ដោយឃាត់មនុស្សចំនួន១៦,៤៨៧នាក់ (ស្រី១,១២៣នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕

Advertising