(កំពង់ចាម)៖ លោក ឡាត់ លុយ មានទីលំនៅក្នុង ភូមិ ស្ទឹង ឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវរង្វាន់ធំទឹកប្រាក់៤០លានរៀនពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅនេះ។

បើតាមលោក លុយ ទឹកប្រាក់៤០លានរៀលនេះ គឺជាមហារង្វាន់ដ៏ធំបំផុតក្នុងជីវិតលោក ព្រោះលោកមិនធ្លាប់បានកាន់ទឹកប្រាក់ច្រើនបែបនេះទេ ហើយវាកាន់តែមានតម្លៃទៅទៀត ព្រោះវាបានជួយដោះស្រាយវិបត្តិក្នុងគ្រួសាររបស់លោក។

លោក លុយ បានឱ្យដឹងថា៖ «ខ្ញុំកំពុងពិបាកចិត្តព្រោះខ្វះលុយទិញម៉ូតូឱ្យកូនប្រុស ដែលត្រូវឡើងថ្នាក់ទី១០ ហើយត្រូវដូរសាលាទៅរៀនវិទ្យាល័យ ដែលមានចម្ងាយដល់ទៅជិត១៥គីឡូពីផ្ទះ»

កាលមុនគ្នារៀនអនុវិទ្យាល័យជិតផ្ទះ គួរសមទេ អាចជិះកង់ទៅបាន ឥឡូវនេះគ្រប់យ៉ាងអាចដោះស្រាយបានហើយព្រោះ មាន៤០លានក្នុងដៃ៕

Advertising