(ភ្នំពេញ)៖ ចាប់យកឱកាស ដើម្បីកសាងអាជីពជោគជ័យ ជាមួយណាហ្គាវើលដ៍។ មានការងារពេញម៉ោង និងក្រៅម៉ោងរាប់ពាន់មុខតំណែង កំពុងរង់ចាំអ្នកនៅក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកហ្គេម និងសណ្ឋាគារស្របពេលនឹងការរីកលូតលាស់ដ៏លឿនរបស់ក្រុមហ៊ុន។

ដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សា ដែលជាគំនិតផ្តួចផ្តើមថ្មី របស់ផ្នែកការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» ដែលលើកស្ទួយយុវជន-យុវនារី កម្ពុជាវ័យក្មេង អាចអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ នៅក្នុងមុខតំណែងជាច្រើន នៅមណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍។

សូមដើរចូលសម្ភាសន៍ដោយសេរី រៀងរាល់ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy (អគារលេខ ១៤ ផ្លូវ ២៥២) ពីម៉ោង១១ព្រឹក ដល់៩យប់ ពីរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឬចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍ដ៏ធំ នៅថ្ងៃទី២២ និងទី២៣ ខែតុលានេះ ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅសាលពិធី Grand Ballroom ក្នុងណាហ្គាវើលដ៍ទី១ ជាន់ទី២ ដែលផ្តល់ឱកាស ឲ្យអ្នកដែលកំពុងស្វែងរកការងារទាំងអស់ អាចជួបផ្ទាល់ជាមួយក្រុមការងារគ្រប់ផ្នែករបស់ណាហ្គាវើលដ៍ និងដាក់ពាក្យដើម្បីទទួលបានការងារភ្លាមៗ។

កញ្ចប់អត្ថប្រយោជន៍ខ្លះៗ សម្រាប់បុគ្គលិកកម្មសិក្សា រួមមានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ៣០០ ដុល្លារ ការញ៉ាំម្ហូបអាហារ និងភេសជ្ជៈឥតកំណត់ និងកន្លែងស្នាក់នៅទៅតាមស្នើសុំ -ល- មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏នឹងផ្តល់ជំនាញ និងចំណេះដឹង ព្រមទាំងការបណ្តុះបណ្តាលផ្សេងទៀត ដូចជាភាសាអង់គ្លេស និងភាសាចិនផងដែរ។ ជាពិសេស បុគ្គលិកកម្មសិក្សា នឹងទទួលបាននូវប្រាក់រង្វាន់បន្ថែម ជាច្រើនទៀតជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភអាហារូបករណ៍ ដើម្បីឲ្យពួកគាត់បន្តការសិក្សាថែមទៀតផង។

ក្រៅពីធ្វើការ៨ម៉ោង ក្នុងមួយថ្ងៃ សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាក១៨ថ្ងៃក្នុងមួយឆ្នាំ បុគ្គលិកកម្មសិក្សា ក៏នឹងទទួលបាន២០០ដុល្លារបន្ថែម សម្រាប់ការមិនមានច្បាប់ឈឺពេញមួយឆ្នាំ។ ទឹកប្រាក់បន្ថែម រួមមាន ១៣០ភាគរយ សម្រាប់បុគ្គលិកកម្មសិក្សាវេនយប់ ១៥០ភាគរយ សម្រាប់បុគ្គលិកកម្មសិក្សាបន្ថែមម៉ោង និង៣០០ភាគរយ សម្រាប់បុគ្គលិកកម្មសិក្សានៅថ្ងៃឈប់សម្រាកបុណ្យជាតិ។

ដើម្បីទទួលបានការសម្ភាសន៍ភ្លាម និងទទួលបានការងារភ្លាមៗ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត និងវិញ្ញាបនបត្រសិក្សាពាក់ព័ន្ធ មកកាន់កម្មវិធីដើរចូលសម្ភាស៍ដោយសេរីរៀងរាល់ថ្ងៃ និងពិព័រណ៍ការងារណាហ្គាវើលដ៍៕

Advertising