(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី បើកឱ្យដំណើរការ ការប្រកួតកីឡាបាលទាត់ពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ប្រចាំឆ្នាំ២០១៩ ដោយមានក្រុមបាលទាត់របស់អគ្គនាយកដ្ឋានពន្ធដារ មកពីគ្រប់រាជធានីខេត្ត ចំនួន១៦ក្រុមបានចូលរួមប្រកួត ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព រវាងអគ្គនាយកដ្ឋានពន្ធដារទូទាំងរាជធានីខេត្តឱ្យបានកាន់តែប្រសើរ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងឱកាសនោះលោក គង់ វិបុល ក៏បានថ្លែងអំណរគុណដល់គណៈកម្មការទាំងអស់ ដែលបានរៀបចំការប្រកួតបាល់ទាន់នេះ ដោយលោកបានលើកឡើងថា ការលេងកីឡា គឺដើម្បីតែសុខភាព និងរឹតចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើងតែប៉ុណ្ណោះ ហើយក្នុងការប្រកួតនេះត្រូវធ្វើយ៉ាងណា សុំកុំឱ្យមានរបួសដល់នរណាម្នាក់ឱ្យសោះ ព្រោះកីឡាគឺដើម្បីតែសុខភាពប៉ុណ្ណោះទេ។ ដោយឡែកគោលដៅនៃការប្រកួតនៅក្នុងពេលនេះដែរ គឺដើម្បីចំរាញ់រកក្រុមឃើងខ្លាំងមួយដើម្បីរកជើងឯក ទៅយកពាន់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោក ហ៊ឹម ប៊ុនធឿន ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ប្រចាំឆ្នាំ២០១៩ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានទទួលនូវការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតនូវបរិយាកាសសប្បាយរីករាយ រឹតចំណងសាមគ្គីភាព សុខ ភាព ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសយកកីឡាករល្អៗ ដើម្បីចូលរួមនៅក្នុងក្រុមកីឡាបាល់ទាត់ប្រចាំអគ្គនាយកដ្ឋានពន្ធដារ។

លោក ហ៊ឹម ប៊ុនធឿន បានបញ្ជាក់ទៀតថា ក្រុមដែលបានចូលរួមប្រកួតរួមមាន៖ ទី១៖ នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ, ទី២៖ នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក និងសាលាជាតិពន្ធដារ, ទី៣៖ នាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ, ទី៤៖ នាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ
នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ, ទី៦៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម, ទី៧៖ នាយកដ្ឋានសវនកម្មសហគ្រាស, ទី៨៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន, ទី៩៖ នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ, ទី១០៖ ទីចាត់ការពន្ធដាររាជធានីភ្នំពេញ, ទី១១៖ សាខាពន្ធដារខណ្ឌដង្កោ ដូនពេញ ឬស្សីកែវ ៧មករា សែនសុខ និងពោធិ៍សែនជ័យ, ទី១២៖ សាខាពន្ធដារខណ្ឌចំការមន ទួលគោក និងមានជ័យ, ទី១៣៖ សាខាពន្ធដារខេត្តប៉ៃលិន, ទី១៤៖ សាខាពន្ធដារខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និងកណ្ដាល, ទី១៥៖ សាខាពន្ធដារខេត្តបាត់ដំបង, ទី១៦៖ សាខាពន្ធដារខេត្តមណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ។

សូមបញ្ជាក់ដែរថា ប្រកួតកីឡាបាលទាត់ពាន់រង្វាន់អគ្គនាយកដ្ឋានពន្ធដារលើកទី១ ប្រចាំឆ្នាំ២០១៩ អ្នកដែលបានឈ្នះ លេខ១ទទួលបានមេដាយមាស២៨ និងថវិកា៨លានរៀល, លេខ២ទទួលបានមេដាយប្រាក់២៨ និងថវិកា៦លានរៀល, លេខ៣ទទួលបានមេដាយសំរិទ្ធ២៨ និងថវិកា៥លានរៀល, លេខ៤ទទួលបានថវិកា៤លានរៀន និងមានការឧបត្ថម្ភ ដល់កីឡាករឆ្នើម និងគណៈកម្មកាជាច្រើនទៀតផងដែរ៕

Advertising