(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ប្រធានាធិបតីហុងគ្រី ប្រកាសជំហថា នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ប្រឆាំងការដក EBA (ចុចអាន)

២៖ IPU លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា (ចុចអាន)

៣៖ កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍៣-៤គ្រឿងបន្ថែមទៀត និងសព្វាវុធមួយចំនួនពីប្រទេសឆែក ខណៈកាលពីលើកមុនបានទិញយន្តហោះស៊ើបការណ៍អស់៦គ្រឿងរួចហើយ (ចុចអាន)

៤៖ កម្ពុជា និងប៊ុលហ្ការី ចុះលើឯកសារសំខាន់ៗចំនួន៣ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ (ចុចអាន)

៥៖ ព័ត៌មានលម្អិត សម្រាប់ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឆែក ហុងគ្រី និងប៊ុលហ្គារី ក្នុងតំបន់អឺរ៉ុប (ចុចអាន)

៦៖ មេទ័ពកម្ពុជា ប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យត្រៀមអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

៧៖ តុលាការសម្រេចផ្តន្ទាទោស សម រង្ស៉ី, ហូ វ៉ាន់ និងគូកន ដាក់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ ៨ខែ ករណីប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន សច្ចាការពារព្រះមហាក្សត្រ និងរាជបល័ង្កចំពោះព្រះភក្ត្រព្រះបរមសព ព្រះបរមរតនកោដ្ឋ (ចុចអាន)

៩៖ ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បង្ហាញអំពីកាតព្វកិច្ចពេញលេញរបស់កងទ័ព ក្នុងការកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី (ចុចអាន)

១០៖ តុលាការខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនអតីតចៅសង្កាត់ CNRP ជិន សុខង៉េង ដែលពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា (ចុចអាន)

Advertising