(កំពង់ធំ)៖ ក្រុមចលនាស្ត្រី បានចុះចែកអំណោយដល់ គ្រួសារក្រីក្រចំនួន៥គ្រួសារ ដែលមានជីវភាពក្រីក្រលំបាកយ៉ាងខ្លាំង រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។

ការចែកជូនអំណោយនេះ មានការអញ្ជើញចូលរួមពីលោកស្រី យស់ ថានារី ប្រធានក្រុមចលនាស្ត្រី និងប្រធានក្រុមការងារថ្នាក់ស្រុក បានចុះទៅសំណេះសំណាលសួរសុខទុក្ខគ្រួសារទីទ័លក្រទាំង ៥គ្រួសារ÷ទី១.ឈ្មោះយាយ ធា ភេទស្រី អាយុ៧៣ឆ្នាំ មានកូន២នាក់ចាស់ជរា មានជំងឺប្រចាំកាយ។ ទី២.ឈ្មោះ បូ យីន អាយុ ៧៥ឆ្នាំមានកូនពីរនាក់។ ទី៣.ឈ្មោះយាយ ពីនអាយុ៧៨ឆ្នាំមានកូន២នាក់។ ទី៤.ឈ្មោះ សុខ ង៉ូយ អាយុ៦៧ឆ្នាំជាស្ត្រីមេម៉ាយគ្មានកូន។ ទី៥.ឈ្មោះ សុខ សៀនអាយុ៧៥ឆ្នាំ មានជំងឺរ៉ាំរ៉ៃហើយមានកូន២នាក់ ដែលស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

លោកស្រី យស់ ថានារី បានបញ្ជាក់ថា បងប្អូនទីទ័លក្រទាំង៥គ្រួសារនេះ មានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង គាត់រស់នៅតែម្នាក់ឯង គ្មានកូនចៅមើលថែរក្សា ហើយមានជំងឺប្រចាំកាយ រស់នៅសង្ឃឹមអ្នកជិតខាង ផ្ដល់អាហារសម្រាប់បរិភោគ ហើយមិនមានជម្រកស្នាក់នៅមិនសមរម្យ។ ក្នុងការជួយរលែកទុក្ខលំបាកកន្លងមក ព្រោះគាត់ទាំងអស់គ្នាចាស់ជរា ហើយមិនដឹងទៅរកស៊ីអ្វី ពឹងតែកូនចៅ ក្រុមគ្រួសារ និងអ្នកជិតខាង ដើម្បីដោះស្រាយមួយគ្រាៗ។

សម្ភារដែលប្រគល់ជូនគាត់ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១បេ មីចំនួន ១កេស ត្រីខ ១យួរទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ២យូរប៊ីចេង ១កញ្ចប់ ស្ករស ១ កញ្ចប់និងថវិកាមួយចំនួនទៀត។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងគ្រួសារក្រីក្រទាំង ៥គ្រួសារមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ព្រោះនៅពេលដែលប្រជាជន មានទុកលំបាកមានថ្នាក់ដឹកនាំជួយដោះស្រាយ សម្រាលដល់ការលំបាកខ្វះខាត៕

Advertising