(ភ្នំពេញ)៖ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩នេះ បានប្រារព្ធព្រឹត្តិការណ៍ Wellness Tour លើកទី១២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់ការរស់នៅ ដែលកាន់តែមានសុខភាពល្អជាងមុន ទៅដល់អ្នកប្រើប្រាស់របស់ខ្លួន ជាមួយនឹងការផ្តោតជាសំខាន់ ទៅលើរបបអាហារដែលមានសុខភាពល្អ និងតុល្យភាពអាហារូបត្ថម្ភ ដែលរួមចំណែកដល់ភាពចម្រើនវ័យ ដែលមានសុខភាពល្អ។

អមដោយកិច្ចពិភាក្សាជាបន្តបន្ទាប់ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើង ដោយអ្នកជំនាញផ្នែកអាហារូត្ថម្ភរបស់ Herbalife Nutrition ក្នុងព្រឹត្តិការណ៍ Wellness Tour របស់ Herbalife Nutrition មានគោលបំណងផ្តល់ជូនអតិថិជននៅកម្ពុជា នូវចំណេះដឹងផ្នែកអាហារូបត្ថម្ភជាក់ស្តែង និងទម្លាប់នៃរបៀបរស់នៅដែលវិជ្ជមាន ដើម្បីជួយជំរុញដល់ការចាប់ផ្តើមដំណើរជីវិត ដែលមានរបៀបរស់នៅដែលមានសុខភាពល្អ។

លោកវេជ្ជបណ្ឌិត Jonathan Yarom, M.D., សមាជិកក្រុមប្រឹក្សាអាហារូបត្ថម្ភ Herbalife Nutrition ជាគ្រូពេទ្យកីឡា ជានាយកផ្នែកវេជ្ជសាស្រ្តរបស់ Medix ដែលជាមជ្ឈមណ្ឌលឱសថកីឡានៅ Tel Aviv Olympic ក៏បានផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភកីឡា ដល់សមាជិកឯករាជ្យ Herbalife Nutrition និងអ្នកប្រើប្រាស់របស់ខ្លួន ដែលផ្តោតសំខាន់ទៅលើរបៀបក្នុងការរក្សាការរស់នៅដែលមានសុខភាពល្អ របបអាហារដែលមានសុខភាពល្អ និងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺតុល្យភាពអាហារូបត្ថម្ភ។

លោកវេជ្ជបណ្ឌិត Yarom ក៏បានសង្កត់ធ្ងន់ដែរថា « វាពិតជាសំខាន់ណាស់ ក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក ក៏ព្រោះតែទម្ងន់ដែលមានសុខភាពល្អ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការចម្រើនវ័យប្រកបដោយសុខភាពល្អ។ ប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន អាចរកបាននៅក្នុងរបបអាហាររបស់អ្នក ដែលអាចជួយក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក ឲ្យកាន់តែប្រសើរឡើង»

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition នៅកម្ពុជា បានឱ្យដឹងដែរថា នៅ Herbalife Nutrition យើងផ្តល់ជូនសមាជិក និងអតិថិជនរបស់យើងនូវឧបករណ៍ ឬវិធីសាស្រ្ត ក្នុងការចម្រើនវ័យដែលសមសួន និងដំណោះស្រាយរបស់យើង ទៅលើការចម្រើនវ័យដែលមានសុខភាពល្អ គឺតុល្យភាពអាហារូបត្ថម្ភ និងរបៀបរស់នៅដែលសកម្មប្រកបដោយសុខភាពល្អ។ របបអាហារ និងការហាត់ប្រាណដែលត្រឹមត្រូវ ការចម្រើនវ័យក៏សមសួនផងដែរ។

សូមបញ្ជាក់ដែរថាក្រុមហ៊ុន Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក ដែលមានគោលបំណងធ្វើឲ្យពិភពលោក កាន់តែមានសុខភាពល្អជាងមុន និង សប្បាយចិត្តជាងមុន។ ក្រុមហ៊ុនបានបន្តបេសកកម្មដើម្បីអាហារូបត្ថម្ភ ដោយបានផ្លាស់ប្តូរការរស់នៅ របស់មនុស្សជាមួយនឹងកម្មវិធី និងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យនានា ចាប់តាំងពីឆ្នាំ១៩៨០។ Herbalife Nutrition ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយការគាំទ្រផ្នែកវិទ្យាសាស្រ្ត គួបផ្សំនិងការណែនាំដោយផ្ទាល់ពីសំណាក់សមាជិកឯករាជ្យ Herbalife Nutrition និងសហគមន៍ដែលមានការជ្រោមជ្រែងដែលបំផុសឲ្យអតិថិជន យករបៀបរស់នៅដែលសកម្មជាងមុន និងមានសុខភាពល្អជាងមុន៕

Advertising