(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នឹងពន្យល់ពាក់ព័ន្ធប្រធានបទ៖ «ការសម្រេចចិត្តជ្រើសជំនាញសិក្សាឲ្យត្រឹមត្រូវ និងការអភិវឌ្ឍន៍ខ្លួនងាយរកការងារធ្វើ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងបណ្ឌិត ផុន ណារិន ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.

Advertising