(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបករណីរក្សាទុកចែកចាយ និងជួញដូរគ្រឿងញៀន ដោយបានឃាត់ជនសង្ស័យ ៣នាក់ ព្រមទាំងបានធ្វើការដកហូតថ្នាំញៀន និងសម្ភារមួយចំនួនទៀត នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ហម ណែត អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ និងទី២ ឈ្មោះ កង ថាវ
អាយុ២៣ឆ្នាំ ជាទាហាន នៅកងការពារកងពលតូចអន្តរាគមន៍លេខ៩ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ធំ ទម្ងន់១២.២១ក្រាម និងសម្ភារមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យបា នសារភាពថា ថ្នាំញៀនទាំង ៣កញ្ចប់ដែលមានតម្លៃ ៣០០ដុល្លារ បានទិញពីឈ្មោះ ជិន រដ្ឋា អាយុ២៣ឆ្នាំ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ហើយបន្ទាប់មក កម្លាំងបានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ជិន រដ្ឋា និងបានដកហូតវត្ថុតាងមានលុយខ្មែរ ៦លានរៀល លុយដុល្លារ២១៥ និងទូរសព្ទ័មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

Advertising