(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «I’m On A Boat 2» របស់ស្រាបៀរ Anchor រដូវកាលទី២ បានវិលត្រឡប់មកវិញ សារជាថ្មីម្តងទៀតហើយ សម្រាប់ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ហើយអ្វីដែល កាន់តែអស្ចារ្យ និងរឹតតែពិសេសទៅទៀតនោះ ពិធីជប់លៀង Anchor Beer’s «I’m On A Boat 2» លើកនេះកាន់តែធំជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ដោយមានអ្នកចូលរួមច្រើនជាងមុន ហើយក៏កាន់តែសប្បាយ ជាងមុនទ្វេដងទៀតផង។

ក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញ និងលេចធ្លោនៅកម្ពុជាមួយនេះ បានរៀបចំនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើម ដ៏កក្រើកមួយនេះ នៅតាមដងទន្លេសាប រាជធានីភ្នំពេញ។

អ្នកដែលបានឈ្នះ ពីការលេងហ្គេមទ្របាល់របស់ Anchor សរុបចំនួន៩០នាក់ ត្រូវបានអញ្ជើញ និងអនុញ្ញាតឲ្យនាំមិត្តភក្តិម្នាក់ទៀត ចូលរួមក្នុងព្រឹត្តិការណ៍ជប់លៀង #ImOnABoat2 ដ៏អធឹកអធមនេះ ជាមួយនិង idol របស់ពួកគេនៅលើស្រឡាងដ៏ធំអស្ចារ្យ និងស្រស់ស្អាត ដែលត្រូវបានតុបតែងច្នៃប្រឌិតឡើង យ៉ាងល្អឥតខ្ចោះរបស់ស្រាបៀរ Anchor ដោយពួកគាត់ត្រូវបានជិះកម្សាន្ត តាមដងទន្លេសាប ដើម្បីរីករាយ និងគយគន់ថ្ងៃលិច នាវេលាល្ងាចដ៏សែនមនោរម្យ។

តាមតួលេខបានឲ្យដឹងថា មានភ្ញៀវសរុបប្រមាណ២០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនសប្បាយរីករាយ និងកក្រើកនេះ ដែលវាជាចំនួនមួយដ៏ច្រើនទ្វេដង បើធៀបទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន នេះក៏ដោយសារតែប្រជាប្រិយភាព ដ៏ខ្លាំងក្លារបស់ព្រឹត្តិការណ៍ប្រភេទនេះផងដែរ។

អ្នកចូលរួមក្នុងពិធីជប់លៀងទាំងអស់ បានរាំលេងកម្សាន្តសប្បាយរហូតដល់យប់ ដោយមិនជិនណាយជាមួយភ្ញៀវកិត្តិយស រួមនឹងឌីជេល្បីៗដែលបានលេងបទ Remix ជាច្រើន ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពអ៊ូអរ ហើយអ្នកចូលរួមក៏រីករាយផងដែរ និងការប្រគំតន្រ្តីយ៉ាងពិសេស ដែលបានបន្លឺឡើងក្នុងរាត្រីដ៏សែនសប្បាយរីករាយនោះ តាមរយៈបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្ត ការសម្តែង នឹងការច្រៀងពីសំណាក់សិល្បករ សិល្បការិនី និងកំពូលតារាចម្រៀងល្បីៗប្រចាំកម្ពុជា ជាច្រើនរូបដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ហ្សូណូ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស។

កម្មវិធីកម្សាន្ត បានចាប់ផ្តើមនៅលើគោក ដោយមានការលេងហ្គេមសប្បាយៗប្លែកៗជាច្រើន ដូចជា Pucker Up (ជញ្ជូនកូនបាល់ដាក់ក្នុងបំពុងដោយប្រើមាត់) Floatacious (គរកំប៉ុងសូដាក្នុងចានដែលមានទឹក) Giant slingshot Beer Pong (បោះកូនបាល់ចូលកែវស្រាបៀរ) និងថតរូបជាដើម បន្ទាប់មកកម្មវិធី ក៏បន្តធ្វើនៅលើស្រឡាង ដោយមានការសម្តែងផ្ទាល់ពីអ្នករាំ និងអ្នកច្រៀង រួមនឹងការពិសាអាហារ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor Radler រសជាតិស្រាលស្រទន់ គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានដាក់ជូនដោយឥតគិតថ្លៃ ពីក្រុមការងារនៃស្រាបៀរ Anchor ។

អ្វីដែលជាលក្ខណៈពិសេស ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត នៃព្រឹត្តិការណ៍ឆ្នាំនេះ គឺការបង្ហាញជូននូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ ដ៏អស្ចារ្យនៅលើផ្ទៃទឹកទន្លេ។ នេះជាការបង្ហាញដំបូងបង្អស់ ដែលមិនធ្លាប់មាន ពីមុនមកនៅក្នុងប្រទេសកម្ពុជា ហើយទស្សនីយភាពទាំងនោះ បានបង្ហាញជូននូវរូបភាពដែលមានពណ៌ចម្រុះ ពន្លឺភ្លើង សំឡេង ទឹក និងរូបភាពដែលមានទំហំធំ ហើយច្បាស់ត្រជាក់ភ្នែកដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិត សម្រាំងបំផុតដើម្បីបង្កើតជាបទពិសោធន៍ថ្មីមួយទៀតដែលមិនអាចបំភ្លេច និងញ៉ាំងឲ្យមនុស្សម្នាដែលបានចូលរួមទាំងអស់ទាំងនៅលើគោកក្តី នៅលើទឹកក្តី កាន់តែមានភាពសប្បាយរីករាយទ្វេដងមួយកម្រិតបន្ថែមទៀត។

ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាព ជាបន្តបន្ទាប់ សរុបជាង៣០មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុត ក្នុងស្រទាប់យុវវ័យសម័យថ្មីនេះ ក៏ដោយសារតែ គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែងគ្រប់កម្មវិធី៕

Advertising