(ភ្នំពេញ)៖ អគ្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញផ្សាយនូវវីដេអូថ្មីមួយ ដោយអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជា សូមចូលរួមចូលរួមអបអរសាទរទិវាអកអំបុក៩ វិចិ្ឆកា ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងនឹងយុទ្ធនាការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី៕

Advertising