(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ក្រោមការបញ្ជាពីសំណាក់លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនចំនួន ២៧កញ្ចប់ ស្ថិតក្នុងភូមិ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ហូ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ ហេង ប៊ុនធឿន អាយុ៤០ ឆ្នាំ ជាមេក្លោងគ្រឿងរស់នៅក្នុងភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកធិការនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនសង្សយ័ខាងលើនេះ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបាននគរបាលស្រុកចាប់ខ្លួនបាន ហើយក្រោមការចង្អុលបង្ហាញពីលោកទោ ជួន ណារិន្ទ។ វត្ថុតាងរួមមាន៖ ម៉្សៅក្រាមសារធាតុញៀចំនួន២៧កញ្ចប់ (តូច០៨កញ្ចប់ ធំ១៩កញ្ចប់) ជញ្ជីងថ្លឹងមួយគ្រឿង និងទូរស័ព្ទដៃចំនួនគ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងនគរបាលស្រុកឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

Advertising