(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជថ្មីរបស់ជប៉ុន (ចុចអាន)

២៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការវាងកងទ័ពប្រទេសទាំងពីរ នៅទីក្រុងប៉េកាំង (ចុចអាន)

៣៖ ឯកអគ្គរដ្ឋទូតអាមេរិកថ្មី មានបំណងចង់ជួបមន្រ្តីរាជរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពអាមេរិក-កម្ពុជា ក្រោយចូលគាល់ព្រះមហាក្សត្រ (ចុចអាន)

៤៖ អតីតនាយកសាលាហ្សាម៉ាន់ លោក Osman Karaca ដែលពាក់ព័ន្ធនឹងករណីភេរវកម្មនិងរដ្ឋប្រហារ នៅតួកគី ត្រូវបានចាប់ខ្លួននៅកម្ពុជា (ចុចអាន)

៥៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អំពាវនាវប្រជាពលរដ្ឋ និងយុវជនទាំងអស់ កុំជឿកុំចាញ់បោកការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

៦៖ បណ្តាញក្រុមឧទ្ទាមនៅខេត្តសៀមរាបម្នាក់ទៀត ត្រូវតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្នុងផែនការរដ្ឋប្រហារដែលរៀបចំដោយ សម រង្ស៉ី (ចុចអាន)

៧៖ តុលាការខេត្ដសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដាញក្រុមក្បត់ជាតិម្នាក់ ក្រោយចាប់ខ្លួនពាក់ព័ន្ធការបំផុសមហាជន ចូលរួមផែនការក្បត់របស់ទណ្ឌិត សម រង្ស៉ី (ចុចអាន)

៨៖ អ្នកធ្លាប់ចែកចាយសារទណ្ឌិត សម រង្ស៉ី នៅខេត្តបន្ទាយមានជ័យ ចូលសារភាពទោសកំហុស និងអំពាវនាវពលរដ្ឋឈប់ចាញ់បោកជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

៩៖ តុលាការខេត្តព្រះសីហនុ ចោទប្រកាន់បណ្តាញឧទ្ទាម៣នាក់ទៀតពីបទ រួមគំនិតក្បត់ ជាមួយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល (ចុចអាន)

១០៖ លោក ផៃ ស៉ីផាន៖ មន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យត្រូវតែសកម្ម ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ក្រោយរងការរិះគន់ លោក ដូណាល់ ត្រាំ ប្រកាសថា នឹងមិនរៀបចំកិច្ចប្រជុំកំពូល G7 នៅក្លឹបវាយកូនហ្គោលរបស់លោកឡើយ (ចុចអាន)

២៖ នាយករដ្ឋមន្រ្តីអង់គ្លេស ផ្ញើលិខិតទៅកាន់សហភាពអឺរ៉ុប ដើម្បីសុំពន្យារពេលការធ្វើ Brexit ទៅចុងខែមករា ឆ្នាំ២០២០ (ចុចអាន)

៣៖ អតីតមេប៉ូលិសហ្វីលីពីនរងការចោទប្រកាន់រឿង «អន្តរាគមន៍ជួយអ្នកលក់គ្រឿងញៀន» ដែល លោក ឌូតឺតេ ស្អប់ខ្ពើមជាទីបំផុត (ចុចអាន)

៤៖ អគ្គរដ្ឋទូតអាមេរិកចង់ឲ្យទីក្រុងប៉េកាំងបន្ធូរការរឹតត្បិតសម្រាប់មន្រ្តីកិច្ចការទូតអាមេរិកនៅក្នុងប្រទេសចិន (ចុចអាន)

៥៖ យោធាកូរ៉េខាងជើង៖ ស្ថានភាពគ្រោះថ្នាក់បច្ចុប្បន្ន បង្កឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង (ចុចអាន)

៦៖ លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង ក្រោយប៉ូលិសប្រើកាណុងបាញ់ទឹកពណ៌ ចំព្រះវិហារមួយកន្លែង ពេលបង្រ្កាបក្រុមបាតុករ (ចុចអាន)

៧៖ ម៉ាឡេស៊ីអាចទទួលរងទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ដោយសារឥទ្ធិពលនៃសង្គ្រាមរវាងចិន និងអាមេរិក (ចុចអាន)

៨៖ ចិនព្រមានម្តងទៀត៖ «គ្មានកម្លាំងពីខាងក្រៅណាអាចបំបែកកោះតៃវ៉ាន់ ចេញពីចិនជាដាច់ខាត» (ចុចអាន)

៩៖ អាមេរិកទម្លាក់គ្រាប់បែកកម្ទេចមូលដ្ឋានទ័ពខ្លួន នៅស៊ីរី ក្រោយលោក ត្រាំ ចេញបញ្ជាឲ្យដកកងទ័ពចេញយ៉ាងទាន់ហន់ (ចុចអាន) 

១០៖ ព្យុះកំណាចពីរទៀតកំពុងសំដៅមកជប៉ុន ក្រោយព្យុះទីហ្វុង Hagibis ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងបង្ករបួស៣៩៥នាក់ (ចុចអាន)

១១៖ កូរ៉េខាងជើងអះអាងថា នឹងមិនចុះចាញ់ចំពោះទណ្ឌកម្មអាមេរិកឡើយ ដោយលើកអ៊ីរ៉ាក់ និងលីប៊ី ជាឧទាហរណ៍ (ចុចអាន)

១២៖ ស្វែងយល់ពីប្រវត្តិរូបត្រួសៗ របស់ព្រះចៅអធិរាជជប៉ុនថ្មី Naruhito ដែលនឹងរៀបចំពិធីរាជាភិសេកនៅថ្ងៃស្អែក (ចុចអាន)

Advertising