(សៀមរាប)៖ ភោជនីយដ្ឋាន Grill Wine Cafe នឹងរៀបចំនូវកម្មវិធីយ៉ាងពិសេសស សម្រាប់អបអរថ្ងៃនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ជាមួយនឹងការប្រគំតន្រ្តីយ៉ាង Romantic ដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិទទួលបាននូវអារម្មណ៍មិនធ្លាប់មានពីមុនមក។

ពន្លឺដ៏ស្រទន់រំលេចចេញពីការបះទង្គិចគ្នា រវាងកែវភ្នែកទាំងគូ ដ៏មាន មន្តស្នេហ៍របស់អ្នក និងដៃគូ គួរឲ្យស្រលាញ់របស់អ្នក ប្រាកដជាធ្វើឲ្យរាត្រី ដ៏សែនមនោរម្យ និង Romatic នេះ លង់លក់យ៉ាងជ្រៅក្នុងមហាសាគរ នៃក្តីស្រលាញ់។

Special Shared The Love Menu (មានលំអិតមុខម្ហូបនៅខាងក្រោម) របស់ភោជនីយដ្ឋាន Grill Wine Cafe ត្រូវបានបង្កើតឡើង យោងតាមរឿងរ៉ាវស្នេហាពិត របស់មេចុងភៅធំ ក្នុងកំឡុងពេល សុំអនាគត់ភរិយារបស់គាត់ រាបអាពាហ៌ពិពាហ៍។ Master Chef របស់ភោជនីយដ្ឋាន Grill Wine Cafe បានយកក្តីស្រលាញ់ដ៏មហិមា របស់គាត់មកដាក់លើម្ហូបគ្រប់ចាន ដើម្បីបញ្ជាក់ពី Care & Love ចំពោះអនាគតភរិយា និងគ្រួសាររបស់នាង។  ទាំង Salmon, Lamb & Beef ត្រូវបានចុងភៅ បង្កើតជាម្ហូបពិសេសៗ ដែលមានឱជារស់ឆ្ងាញ់អស្ចារ្យ រហូតទទួលបានការ អនុញ្ញាតឲ្យមាន ពិធីអាពាហ៍ពិពាហ៍កើតឡើង។

ភោជនីយដ្ឋាន ភោជនីយដ្ឋាន Grill Wine Cafe បានតុបតែលំអរយ៉ាងផ្ចិតផ្ចង់ តំរូវទៅតាមម្ហូបពិសេសរបស់ Chef ដែលនឹងផុ្តល់ជូន ភាពរីករាយយ៉ាងអស្ចារ្យ បែប Romatic ដល់អតិថិជន ព្រមទាំងជួយ បង្កើនសេចក្តីស្រលាញ់ របស់លោកអ្នកមួយកំរិតថែមទៀត។  

លោកអ្នកក៏អាចថតរូបទុកជា អនុស្សាវរីយ៍ជាមួយគួស្នេហ៍ ឬក្រុមគ្រួសារ ហើយព្រមទាំងទទួលស្តាប់ការប្រគុំតន្ត្រីដ៏ពិរោះ ពីសំណាក់ក្រុមអ្នកចំរៀង ដ៏ប៉ិនប្រសព្វរបស់ កញ្ញា សុគន្ធា ដោយឥតគិតថ្លៃ។

ភោជនីយដ្ឋាន ភោជនីយដ្ឋាន Grill Wine Cafe ស្ថិតនៅតាមបណ្តោយផ្លូវ ស៊ីវត្ថា នៅពីមុខសណ្ឋាគារ Memoire d’Angkor ចំកណ្តាលទីក្រុងសៀមរាប។  សូមអតិថិជនមេត្តាធ្វើការកក់ជាមុន ឲ្យបានរួលរាន់ ដើម្បីទទួលបាន Promotion ដ៏ពិសេសនេះ។

សូមធ្វើការទំនាក់ទំនងមកភោជនីយដ្ឋាន Grill Wine Cafe តាមរយៈ ទូរស័ព្ទលេខ៖ 069 993 888 ឬ Email: dining@grillwincafe.com និង Facebook: https://www.facebook.com/GrillWineCafe