(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៤៤៨,០៣០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២៤,៩២៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,០៣៣,៣៣៩នាក់ (ស្លាប់ ៧៩,០៣២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៣០,២៦៦នាក់ (ស្លាប់ ២៦,៨៩១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩៦៤,៩១៨នាក់ (ស្លាប់ ៧,៥៧៤នាក់)
* ថៃ ឆ្លងចំនួន ៤៥៣,១៣២នាក់ (ស្លាប់ ៣,៦៩៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៥៣,៣៦៤នាក់ (ស្លាប់ ៦,១៣៣នាក់)
* វៀតណាម ឆ្លងចំនួន ៧៤,៣៧១នាក់ (ស្លាប់ ៣៧០នាក់)

* កម្ពុជា ឆ្លងចំនួន ៧០,៤១៩នាក់ (ស្លាប់ ១,១៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៣,៧៩១នាក់ (ស្លាប់ ៣៦នាក់)
* ទ្បាវ ឆ្លងចំនួន ៤,១១៩នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣១១នាក់ (ស្លាប់ ៣នាក់)៕